គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋបាលខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំដើម្បីសាងសង់ផ្លូវលេខ១៤២ស្រុកភ្នំស្រួច

 កំពង់ស្ពឺ÷នៅរសៀលថ្ងៃទី០៦ ខែឧសភាព ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំជាមួយតំណាងប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនសហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងនៅអមសងខាងផ្លូវលេខ១៤២ ស្ថិតនៅឃុំ ស្រុកភ្នំស្រួច ដើម្បីរៀបចំស្ថាបនាសាងសង់ផ្លូវនេះឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ពិសេសការដឹកជញ្ជូន ធ្ងន់ៗមានការកើនឡើងនាពេលបច្ចុប្បន្ន។



ឯកឧត្តមបណ្ឌិត បានអបអរសាទរការចូលរួមសហការរបស់ប្រជាពលរដ្ឋអាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុនសហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ដែលមានទីតាំងនៅអមសងខាងផ្លូវលេខ១៤២ ដែលទទួលរង ការខូចខាតត្រង់ចំណុចផ្លូវជាតិលេខ៤ ចាប់ពីភូមិក្រាំខ្ជាយ ដល់ភូមិក្រាំងធំ ឃុំតាំងស្យាស្រុកភ្នំស្រួច (PK00+00 ដល់ PK12+390)ដែលបានឯកភាពគាំទ្រតាមការក្នុងការស្ថាបនាផ្លូវ និងការចូលរួមវិភាគទានកសាងផ្លូវនេះ ដើម្បីសម្រួលចរាចរណ៍ការដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ក្រុមហ៊ុនជីវកម្ម ។



ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ផ្លូវដែលត្រូវកសាងនេះ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកបានស្ថាបនាផ្លូវបេតុងថ្មី ព្រោះផ្លូវនេះរងការខូតខាតខ្លាំងនិងពិបាកធ្វើដំណើរនាពេលកន្លងមក ជាពិសេសនារដូវវស្សា។



លោកបន្ថែមថា ក្រោយពីស្ថាបនាផ្លូវនេះរួចរាល់ លោករំពឹងថាអាចលើកស្ទួយជីវភាពរស់នៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្កើនគុណភាពនៅពេលបើកបរប្រកបដោយសុវត្ថិភាព ក៏ដូចជាងាយស្រួលដឹកជញ្ជូនកសិផលផ្សេងៗរបស់កសិករ។ 



ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ការស្ថាបនាផ្លូវនេះ គឺជាការឆ្លើយតបតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានជំរុញការអភិវឌ្ឍផ្លូវលំជនបទដោយប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលក្រួសក្រហម ពីក្រួសក្រហមមកជាផ្លូវក្រាលថ្មមិច ហើយពីថ្មមិច មកជាផ្លូវក្រាលកៅស៊ូ បេតុងជាដើម សម្រាប់ការប្រើប្រាស់បានយូរអង្វែងតទៅថ្ងៃអនាគត៕



Previous Post Next Post