គេហទំព័រ បិតា ញូស៍ សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
គេហទំព័រ បិតា ញូស៍ (Beyda News) យើងខ្ញុំ សូមស្វាគមន៏ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះសួរសុខទុក្ខ​កងទ័ព​ជួរមុខ​ដល់ផ្ទះ​

 


កំពង់ស្ពឺ:ការប្តេជ្ញាចិត្ត និងការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនវីរៈកងទ័ពជួរមុខគឺជាមហាកម្លាំងនិងជាមហាកំផែងដ៏រឹងមាំគ្មានអ្វីប្រៀបផ្ទឹមបាន ក្នុងការការពារជាតិនិងសន្តិភាព ជូនជាតិនិងប្រជាជនកម្ពុជាទាំងមូល។នេះបើតាមការលើកឡើងរបស់អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងឱកាសជួបសំណេះសំណាលនិងសួរសុខទុក្ខវីវកងទ័ពជួរមុខម្នាក់ឈ្មោះ ណុប វ៉ាន អាយុ៥៧ឆ្នាំដែលរងរបួសដោយការទម្លាក់គ្រាប់ពីយន្តហោះនៃទ័ពសៀមក្នុងភូមិសាស្ត្រ​ ប្រាសាទតាក្របី ហើយកំពុងសម្រាកព្យាបាលនៅផ្ទះស្ថិតក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។




ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កម្ពុជាបានរងនូវការឈ្លានពានទឹកដីពីសំណាក់ទាហានសៀម ហើយបានប៉ះទង្គិចគ្នាអាវុធតូចធំចាប់ពីថ្ងៃទី២៤រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឱ្យវីរៈកងទ័ពជួរមុខរបស់យើងរងរបួសនិងពលីជីវិត។ប៉ុន្តែភាពខ្លាំង អង់អាចរបស់បងៗកងទ័ព មិនត្រឹមតែទទួលបានការគោរពពីប្រជាជនកម្ពុជាប៉ុណ្ណោះទេ វាបានធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលនិងចងចាំជានិច្ចនូវវីរភាពរបស់វីរៈកងទ័ពរបស់យើង។






នៅក្នុងជំនួបនោះអភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការក្រៀមក្រំនិងសោកស្តាយបំផុតចំពោះការបាត់បង់និងរងរបួសក្នុងសមរភូមិឈ្លានពាននៃប្រទេសជិតខាង។​ ក្នុងនោះបានសង្កត់ធ្ងន់ថា ការមកដល់របស់ក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃនេះ គឺជាសញ្ញាដែលចង់បញ្ជាក់ថាបងប្អូនវីរៈកងទ័ពយើងដែលរងរបួសដោយការយកដើមទ្រូងទៅពាំងគ្រាប់​ ដើម្បីជាតិ មាតុភូមិ​ មិនឯកាទេ ពោលគឺបងប្អូនកងទ័ពយើងពិតជាទទួលបានការយកចិត្តទុកដាក់ និងគាំទ្រខ្ពស់បំផុតពីប្រជាជនកម្ពុជាជាង១៧លាននាក់ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសជាងនេះគឺឯកឧត្តម  ហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពុងស្ពឺ ដែលជានិច្ចជាកាលតែងតែណែនាំដល់អាជ្ញាធរខេត្ត​ ក្រុង ស្រុកចុះជាប់និងយកចិត្តទុកដាក់គិតគូពីសុខទុក្ខនិងតម្រូវការចាំបាច់នៃវីរៈកងទ័ពយើងក្នុងកំឡុងពេលសម្រាកព្យាបាលនេះ។ 






Previous Post Next Post